Home »
Sunday, July 21, 2013
ភពចេញពីមិត្តជិ
ស្របពេលដែលមានសារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយជាច្រើនពីរឿងលោកអេនឌី ដែលមានសំណាងបានថតជាមួយតារាស្រីៗសាច់សខ្ចីនោះមក មានប្រភពមួយចេញពីតារាសិចស៊ីម្នាក់សុំមិនបញ្ជេញឈ្មោះបានប្រាប់អាយញ៉ូវឱ្យដឹងថា លោកអេនឌីចង់ល្បី និងមានមុខមានមាត់ក៏អង្វរឱ្យតារាស្រីៗវ័យក្មេងលន់តួគេឱ្យមកថត ដើម្បីឱ្យអ្នកកាសែតទស្សនាវដ្តីបានចុះផ្សាយរូបគេនៅលើទំព័រមុខ។ប្រភពដដែលបានបន្តថា ព្រោះដោយសារតែអេនឌីមិនជោគជ័យនៅក្នុងវិស័យចម្រៀងទើបគេតែងតែហៅឱ្យតារាស្រីៗទាំងនោះជួយឡង់សេឱ្យគេ ម៉្យាងវិញទៀតអេនឌីមានហាងលក់សម្លៀកបំពាក់មួយកន្លែងផងដែរ ហើយគេចង់ឱ្យហាងរបស់គេមានអតិថិជនច្រើនទើបគេតែតែអង្វរឱ្យស្រីៗវ័យក្មេងមកថតឱបរិតយ៉ាងស្អិតបែបនេះ អេនឌីព្រួញមួយបាញ់បានសត្វដល់ទៅពីរ។ ឯប្រតស្និទ្ធិអេនឌីក៏បានប្រាប់អាយញ៉ូវឱ្យដឹងដែលថា អេនឌីជាប្រភេទមនុស្សប្រុសស្រលាញ់ភេទដូចគ្នា បើទោះបីជាថតឱបរិតស្អិតលេចលើបញ្ជេញសាច់ក្រោមយ៉ាងណាក៏ដោយ ក៏អេនឌីមិនព្រឺខ្លួនដែរ ហើយមួយវិញទៀតបានជាតារាស្រីៗទាំងនោះម៉េចក៏អេនឌីអង្វរបានថតងាយៗ គឺដោយសារតែអេនឌីជាម៉ែយ៉ែមផងដែរ។ ប្រភពចេញពីមិត្តអ្នកគាំទ្រជាច្រើនតែងតែងើងឆ្ងល់នឹងរឿងដែលអេនឌីចំណេញបានថតលេចលើលេចក្រោមជាមួយនឹងតារាស្រីៗទាំងនោះ អ្នកខ្លះក៏សង្ស័យថា អេនឌីជាខ្ទើយ អ្នកខ្លះក៏លួចសរសើរអេនឌីថាជាបុរសមានសំណាងជាងគេលើលោកដែលបានថតកៀកកិតជិតនឹងតារាស្រីវ័យក្មេងហើយល្បីទៀត។ រាល់បញ្ហាខាងលើនេះអ្នកយកព័ត៌មានយើងបានទាក់ទងទៅអេនឌីតាមខ្សែទូរស័ព្ទ ២ ទៅ៣ដងដែរ តែគ្មានអ្នកលើក ហើយសង្ឃឹមថានៅលើកក្រោយអ្នកយកព័ត៌មានយើងនឹងព្យាយាមស្វែងរកការពិតជូនដល់មិត្តអ្នកអានមិនឱ្យខកបំណងឡើយ៕
You may also...
Hot
-
ស្របពេលដែលមានសារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយជាច្រើនពីរឿងលោកអេនឌី ដែលមានសំណាងបានថតជាមួយតារាស្រីៗសាច់សខ្ចីនោះមក មានប...


Comments[ 0 ]
Post a Comment